15 ឆ្នាំកន្លងទៅឪពុករបស់ខ្ញុំបានទិញសំបុកត្រចៀកកាំពីទីក្រុងហុងកុងគាត់បានប្រាប់ខ្ញុំថាវាគឺជាអាហារជាពិសេសម្យ៉ាងហើយមានអត្ថប្រយោជន៏​ល្អខ្លាំង​ណាស់​សម្រាប់សុខភាព​មនុស្សយើង។ 9 ឆ្នាំក្រោយមកទៀត ឪពុករបស់ខ្ញុំបាននាំមិត្តភក្តិរបស់គាត់ដែលជាជនជាតិម៉ាឡេស៊ី មកលេងផ្ទះរបស់ខ្ញុំហើយ គាត់បាន​ប្រាប់ឪពុកខ្ញុំ​​​ថាការញុំសំបុកត្រចៀកកាំ ជួយឱ្យមនុស្សយើងមានសុខភាពល្អ។​ ខ្ញុំមិនដឹងថានៅក្នុងប្រទេសកម្ពុជាផងដែរមានដូចជាវត្ថុដ៏ល្អ។
 
ក្នុងឆ្នាំ ២០០៤ ក្រុមគ្រួសាររបស់ខ្ញុំ បានចាប់ផ្តើមដើម្បីរៀបចំកន្លែងសម្រាប់ឲ្យសត្វសំបុកត្រចៀកកាំធ្វើសំបុក។ ការចាប់ផ្តើមដំបូងឡើយយើងមាន​គោលបំណង ប្រើប្រាស់ជាលណ្ខៈផ្ទាល់ខ្លួន។ ប៉ុន្តែដោយមើលឃើញថា ពីមួយឆ្នាំ ទៅមួយឆ្នាំផលិតផលសំបុកសត្វត្រចៀកកាំនេះកាន់តែមានកើន​ឡើងនឹងមានអ្នកស្គាល់កាន់តែច្រើននោះ ក៏បានក្លាយជាផលិតផលល្បីល្បាញយ៉ាងខ្លាំងខាងផលិតផលបំប៉នសុខភាព នៅលើទីផ្សារ ហើយបន្ទាប់​មកខ្ញុំបានសំរេចចិត្តចាប់ផ្តើម បើកហាងតូចមួយដើម្បីលក់ផលិតផលសំបុកសត្វត្រចៀកកាំនៅក្នុងឆ្នាំ 2008 ។
 
ផលិតផលសំបុកសត្វត្រចៀកកាំ គឺ ផលិតផលធម្មជាតិសុទ្ធសាធនិងល្អសម្រាប់សុខភាពមនុស្ស ១០០%។​ ដូច្នេះនៅក្នុងឆ្នាំ ២០១១ ខ្ញុំក៏បានចុះឈ្មោះ​ក្រុមហ៊ុនរបស់ខ្ញុំ សម្រាប់ផលិតផលសំបុកសត្វត្រចៀកកាំនេះថា BEST LIFE PRODUCT CO., LTD  ។សូមអរគុណដល់អតិថិជន, សភាពាណិជ្ជកម្មនៃ​ក្រុងព្រះសីហនុ, ក្រសួងពាណិជ្ជកម្ម, ក្រុមគ្រួសារ, អ្នកគ្រប់គ្រង​​និងកម្មករទាំងអស់ សម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន BEST LIFE PRODUCT CO., LTD បានកំពុងឈរនៅក្នុងទីផ្សារស្ថិតនៅក្នុងទីតាំងមានស្ថិរភាពខ្លាំងបំផុត។            
 
យើងមានផ្ទះសត្វត្រចៀកកាំផ្ទាល់ខ្លួន ហើយយើងក៏ជាក្រុមគ្រួសារលើកដំបូងគេបង្អស់ដែលបានសាងសង់ផ្ទះសត្វត្រចៀកកាំនៅក្នុងខេត្តព្រះសីហនុ។ ចាប់តាំងពីការចាប់ផ្ដើមរហូតមកដល់ឥឡូវនេះ យើងមានផ្ទះសត្វត្រចៀកកាំចំនួន ៦ ហើយ។ ក្រុមហ៊ុន BEST LIFE PRODUCT CO., LTD យើងខ្ញុំមាន ហាងចំនួន ៣ ដើម្បីលក់ផលិតផលសំបុកសត្វត្រចៀកកាំ ហើយផលិតផលសំបុកសត្វត្រចៀកកាំ របស់យើងរួមមាន​ : សំបុកសត្វត្រចៀកកាំមិនទាន់​សំអាត, សំបុកសត្វត្រចៀកកាំសំអាតរួច និងសំបុកត្រចៀកកាំចំហ៊ុយដាក់ក្នុងដប។
 
 
 
 
 
ក្រុមហ៊ុន BEST LIFE PRODUCT CO., LTD បាននឹងកំពុងណែនាំផលិតផលធម្មជាតិដ៏បរិសុទ្ធរបស់ប្រទេសកម្ពុជាយើងទៅបណ្តាប្រទេសមួយចំនួនក្នុង​អាស៊ាន​ដូចជា ប្រទេសចិន, កូរ៉េ, សិង្ហបុរី, ជប៉ុន និងប្រទេសវៀតណាម។ ក្នុងរយះដល់ខ្លីមិនយូប៉ុណ្ណោះ ក្រុមហ៊ុន BEST LIFE PRODUCT CO., LTD នឹង​បើកហាងមួយផ្សេងទៀតនៅក្នុង​តំបន់អាស៊ានផ្លាហ្សានៅក្នុងខេត្ត Nanning ប្រទេសចិន។
E-PAYMENTS & BANKS
DOWNLOAD BEST LIFE PRODUCT APP
អតិថិជន
ខ្សែទូរស័ព្ទ
របៀបទិញ
ការដឹកជញ្ជូន
អំពី
អំពី BEST LIFE PRODUCT
ទំនាក់ទំនង
ជួបជាមួយខ្ញុំលើ
Facebook
Instagram
Youtube
សំណួរណាមួយ? ចូរយើងជួយអ្នក។
សូមទូរស័ព្ទមក: 023 884 088 / 012 600 488
@2017 BestLifeProduct.COM
សូមស្វាគមន៍មកកាន់គេហទំព័រក្រុមហ៊ុន បេសឡាយហ្វ៍ ប្រដាក់ (ផ្ទះត្រចៀកកាំ) ។ រាល់ព័ត៌មាននានា សូមទាក់ទងមកលេខ 023884088/ 012600488។ សូមអរគុណ!!